ព័ត៌មានជាតិ

ក្រឡាប់រថយន្តកែច្នៃដឹកពោត បណ្តាលឲ្យបុរសម្នាក់ស្លាប់

ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បន្ទាប់ពីរថយន្តកែច្នៃដឹកពោត មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បានក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចជើងភ្នំក្រឡឹង ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ ឈ្មោះ ណារី ចន្ថា ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅចំណុចកើតហេតុ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់