ព័ត៌មានជាតិ

កម្លាំងនគរបាលសហការគ្នា ចុះធ្វើតេស្តវាស់កម្ដៅអ្នកដំណើរជនជាតិអ៊ីស្លាម ដើម្បីរកមុខសញ្ញាអ្នកដែលផ្ទុកកូវីដ-១៩

មណ្ឌលគិរីៈ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ ក្រោយពី​បានទទួល​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ លោក​ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​រឹតបន្តឹង​ការអនុវត្ត​នៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខេត្តមណ្ឌលគិរី និង​បាន​អនុវត្តន៍​នៅ​អនុសាសន៍​និង​បទបញ្ជា​ថ្មី​ទៅលើ​ករណី​ជំងឺ​កូ​វីដ​-១៩(covid.19)​ទៅលើ​អ្នកដំណើរ​និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ឆ្លងកាត់​មក​ខេត្តមណ្ឌលគិរី ។​

​ដោយ​ឆ្លើយតប​នឹង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត កម្លាំង​អធិការនគរបាល​ស្រុក​កែវ​សីមា កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រែ​ខ្ទុ​ម និង​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត រួម​នឹង​កម្លាំង​ការពា​រព្រំដែន បាន​សហការ​ជាមួយ​ជំនាញ​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​អូរ​អាម បាន​ចុះ​ធ្វើតេស្ត​វាស់​កំម្ដៅលើ​អ្នកដំណើរ​ជនជាតិខ្មែរ​អ៊ីស្លាម​នៅ​ចំណុច​ត្រង់ចំណុច​ព្រំប្រទល់​ឆ្នែង ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​ជា​លទ្ធផល​ក្នុងការ​ពិនិត្យ​រកមុខ​សញ្ញា​អ្នក​ដែលមាន​ផ្ទុក​នៅ​ជំងឺ​កូ​វីដ​-១៩(covid.19) ពុំមាន​អ្នកដំណើរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ណា​ម្នាក់​មាន​ផ្ទុក​នៅ​វីរុស​ថ្មី​ឡើយ ៕

មតិយោបល់