ព័ត៌មានជាតិ

ស្ត្រី ២នាក់ ត្រូវកងរាជអាវុធហត្ថ ចាប់ខ្លួន ពាក់ព័ន្ធករណីចែកចាយ គ្រឿងញៀន

ព្រះសីហនុ:កម្លាំងការិយាល័យ បង្ក្រាបបទល្មើសគ្រឿញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជាមេបញ្ជាកាកងរាជអាវុធហត្ថខេត្ត បានបញ្ជា និងដឹកនាំដោយលោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៍ បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបករណីជួញដូររគ្រឿងញៀន នាវេលាម៉ោង១១:២៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ នៅចំនុច ផ្សារពាណិជ្ជកម្ម ស្ថិតក្នុង ក្រុម០១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ខណៈកម្លាំងមន្ត្រីមានសមត្ថកិច្ច ចុះឆែកឆេរ និងបង្រ្កាបករណីជួញដូររគ្រឿងញៀន ក្នុងទីលំនៅដ្ឋានជនសង្ស័យ នៅចំនុចបន្ទប់ជួល ស្ថិតក្នុងអាសយដ្ឋានខាងលើ បានឃាត់ខ្លួនជនសង្ស័យជាស្ត្រី ចំនួន ២នាក់។ ទី១ ឈ្មោះ ស៊ុត ចន្ធូ ភេទ ស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ បន្ទប់ជួល លេខ០៤ ក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ។ ទី២ ឈ្មោះ ស៊ុត សុខា ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្រឡុកស្រាបាបារាំង មានទីលំនៅ បន្ទប់ជួល លេខ០៤ ក្រុម១៤ ភូមិ០១ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ។

ក្រោយពេល ចុះឆែកឆេរ និងបង្រ្កាបករណីជួញដូររគ្រឿងញៀន ក្នុងទីលំនៅដ្ឋានជនសង្ស័យ កម្លាំងមន្ត្រីមានសមត្ថកិច្ច ដកហូតបានវត្ថុតាង មួយចំនួន រួមមាន ម្សៅពណ៏សថ្លា ចំនួន ០៣កញ្ចប់ធំ ស្មើរ ០៩ក្រាម ម៉ូតូ ០២គ្រឿង ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ប្រាក់រៀល ៣លានរៀល ប្រាក់ដុល្លារ 7.300$ (ឆែកលើកទី២ បានប្រាក់ដុល្លា 2.800$) ខ្សែកផ្លាកទីន ៣ខ្សែ ខ្សែដៃផ្លាកទីន ២ខ្សែ និង ចិញ្ជៀន ១វង់ ទៀតផង។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានបបញ្ជូនមកកាន់ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធីនៃច្បាប់៕
photo_2016-04-28_20-13-16 photo_2016-04-28_20-13-20photo_2016-04-28_20-13-11

មតិយោបល់