កូរ៉េៈ តាមរបាយការណ៍ថ្មី បានឲ្យដឹងថា ចាប់តាំងពីការឡើងកាន់អំណាច ក្នុងឆ្នាំ ២០១១ មក មនុស្ស ៣៤០ នាក់ហើយ ត្រូវបានមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឲ្យយកទៅកាត់ទោស ប្រហារជីវិត ។នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។
យុទ្ធសាស្រ្តនៅក្នុងការកាន់អំណាចរបស់លោក គីម ជុងអ៊ុន រយៈពេលប្រាំឆ្នាំកន្លងមក គឺមេដឹកនាំផ្ដាច់ការរូបនេះ បានប្រើប្រាស់ទោសប្រហារជីវិត ដើម្បីរឹតបន្តឹងការក្ដោបក្ដាប់អំណាចរបស់ខ្លួន។
ភាគច្រើននៃអ្នកត្រូវបាន លោក Kim កាត់ទោសប្រហារជីវិតទាំងនោះ ជាមន្ត្រីជាន់ខ្ពស់ដែលជាប់ចោទ ពីបទល្មើសពុករលួយ មិនស្មោះត្រង់នឹងរដ្ឋាភិបាល ដោយមានបំណងប៉ុនប៉ង ដើម្បីធ្វើការបះបោរប្រឆាំងនឹងមេដឹកនាំវ័យក្មេងរូបនេះ៕
មតិយោបល់