ត្បូងឃ្មុំៈ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហករជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាពប្រាំ បានឆ្មក់ចូលចាប់ខ្លួនបុរសម្នាក់ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពដោះដូរថ្នាំញៀននៅលើផ្លូវសាធារណៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាមុខសញ្ញាជួញដូរថ្នាំញៀនមានឈ្មោះ ស្រេន ម៉ូសា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងម្សៅក្រាមពណ៌ស ដែលសង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់តូច ឧបករណ៍សម្រាប់វិចខ្ចប់មួយចំនួនតូច និងទូរសព្ទដៃម៉ាកណូគាចាស់១គ្រឿងផងដែរ។
បច្ចប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងសាកសួរចម្លើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕




មតិយោបល់