ព័ត៌មានជាតិ

សាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប ប្រារព្ធខួបលើកទី ១៥៣ ទទួលបានថវិកា ជាង៥៥ម៉ឺនដុល្លារ

សាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបលើកទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”នៅសាលមហោស្រព រ៉ូសាណា ប្រូតវ៉េ ក្រុងសៀមរាប ដោយទទួលបានថវិកា ចំនួន ៥៥៤.៥២១ដុល្លារ អង្ករ២០តោន និងទឹកបរិសុទ្ធ ៣.៥០០ យួរ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមខេត្តសៀមរាប និងសប្បុរសជនជាច្រើនរូបផងដែរ។

ការប្រារព្វពិធីនេះឡើងជារៀងរាល់ឆ្នាំ គឺដើម្បីប្រសិទ្ធភាពនៃការបន្តផ្តល់សេវាមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និង ជនរងគ្រោះ ដោយគ្រោះមហន្តរាយ និង ឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួលអាកាសធាតុ៕

Red_Cross_05_05_16 (1) Red_Cross_05_05_16 (2) Red_Cross_05_05_16 (3) Red_Cross_05_05_16 (4) Red_Cross_05_05_16 (5)

មតិយោបល់