ភ្នំពេញៈ អគ្គិសនីកម្ពុជា សាខាសៀមរាប បានជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធ្វើការផ្លាស់ប្ដូរនាឡិកាស្ទង់មេកានិច ទៅជានាឡិកាស្ទង់អេឡិចត្រូនិច។
សេចក្ដីជូនដំណឹងឲ្យដឹងថា ការផ្គត់ផ្គង់ចរន្តអគ្គិសនី នឹងមានការរអាក់រអួលនៅបន្ទប់ភ្លើងលេខ២០ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២៤ ទី២៥ ទី២៦ ទី២៩ និងទី៣០ ខែសីហា ឆ្នាំ២០១៦។ ការរអាក់រអួលនេះ មានរយៈពេលត្រឹមតែ១៥-៣០នាទីតែប៉ុណ្ណោះ បន្ទាប់មកចរន្តអគ្គិសនីនឹងមានឡើងវិញ។
ករណីរអាក់រអួលចំពោះការផ្គត់ផ្គង់ចរន្តនេះ ត្រូវបានបញ្ជាក់ថា អង្គភាពអគ្គិសនីសៀមរាប នឹងងធ្វើការផ្លាស់ប្ដូរនាឡិកាស្ទង់មេកានិច ទៅជានាឡិកាស្ទង់អេឡិចត្រូនិច នៅតាមទ្វារចរន្ត(Feeder) តង់ស្យុងទាបនីមួយៗ ដូចនេះហើយបណ្ដាលឲ្យមានការរអាក់រអួលចរន្ត៕
មតិយោបល់