កំពង់ចាម៖ ជនសង្ស័យដែលលួចម៉ូតូពីប្រជាពលរដ្ឋ ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងថ្ងៃដដែល បន្ទាប់ពីធ្វើសកម្មភាព។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពលួចម៉ូតូនោះមានឈ្មោះ ជា រតនា ភេទប្រុស អាយុ37 ឆ្នាំ មុខរបរសន្តិសុខឯកជនភ្នំពេញ មានទីលំនៅមិនពិតប្រាកដ បានលួចម៉ូតូសេ ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ តាកែវ 1J 2714 របស់ជនរងគ្រោះ អំ ចាន់ធឿន ភេទស្រី អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្រោយពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះ ក៏បានផ្តល់ដំណឹងទៅ អ ហ រាជធានីភ្នំពេញដើម្បីសហការ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យខាងលើបានរួមនិងវត្ថុតាង ម៉ូតូមួយគ្រឿង។
ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំកន្លងមកហើយពីបទប្លន់ប្រដាប់អាវុធនិងបច្ចុប្បន្នកំពុងប្រើប្រាស់សារធាតុញៀន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធីបញ្ជូនទៅតុលាការ៕
មតិយោបល់