ព័ត៌មានជាតិ

ចៅក្រមឃុំខ្លួនជនសង្សយ័០៣នាក់ ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល: នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនជនសង្សយ័០៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកលើកដែក មកសាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆយ័ទោស ទៅតាមផ្លូវច្បាប់។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្សយ័ទាំង០៣នាក់ ទី០១ឈ្មោះប៉ាវ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ថុល វណ្ឌី ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៣ឈ្មោះ វ៉ាន វី ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ។អ្នកទាំង៣នាក់មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ពីបទ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ) តាមមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ចំណែកឯជនសង្សយ័០៣នាក់ទៀត បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន និងធ្វើការសាកសួររួចហើយ គឺមិនបានពាក់ពន្ធ៏និងករណីជួញដូរគ្រឿងញៀនទេ ទើបកម្លាំងកងរាជអាវុធហត្ថ សុំគោលការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា សម្រេចឲ្យទៅផ្ទះវិញ គឺទី០១មានឈ្មោះ ស៊ិន ពន្លឺ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ទី៥ឈ្មោះកែវ ទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ និងជនសង្ស័យទី៦ឈ្មោះ លី ក្តី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ អ្នកទាំង៣នាក់ ស្នាក់នៅ ភូមិ 5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

សូមរំលឹកដែរថា: ជនសង្ស័យដែលជាមុខសញ្ញា ប្រើប្រាស់ រក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែកនិងកម្លាំងជំនាញខេត្តកណ្តាលធ្វើការស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនបានចំនួន៦នាក់ ដកហូតថ្នាំញៀនចំនួន៦៤កញ្ចប់ ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់អូរក្រោយភូមិ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ការបង្ក្រាបនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ជាការកងរាជអាវុធហត្ថ កណ្តាលឲ្យកម្លាំងអាវុធហត្ថស្រុកនិងខេត្ត ដឹកនាំដោយ លោកមេបញ្ជាការស្រុកលើកដែក ប្រាក់សាមិត្តសហការជាមួយកម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អ៊ីណាន និងលោក វរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរនិងសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញា លឹម សុគន្ធាបានចុះទៅធ្វើការបង្ក្រាបទីតាំងខាងលើ។

ក្នុងនោះដែរ អាវុធហត្ថដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស ចំនួន ៦៤កញ្ចប់ រួមមាន កញ្ចប់ធំចំនួន១ និងតូច៦៣កញ្ចប់ ,ទូរស័ព្ទ៤គ្រឿង, ដាវស៊ាំម៉ូរ៉ៃ ចំនួន២ ដើម រួមនឹងសម្ភារ:សម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត៕

មតិយោបល់