ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបុកបង្គោលភ្លើងស្លាប់នៅមុខផ្ទះសំណាក់សង់ទីម៉ង់

ភ្នំពេញ: ករណីគ្រោះចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយយុវជនម្នាក់បើកបរម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវបេតុង ក្រុមទី៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គន់ រតនា អាយុ២៥ឆ្នាំ មានទីលំនៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ គេបានឮសំឡេងលាន់ប្រាវ រួចក៏នាំគ្នាចេញមកមើលក៏ប្រទះឃើញយុវជនម្នាក់បានបែកក្បាលស្លាប់បាត់បង់ជិវិតបាត់ទៅហើយរួមទាំងម៉ូតូ១គ្រឿង នៅក្បែរជនរងគ្រោះ ម៉ាកViva ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ PP1V-4329។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យយក​ទៅតំកល់ទុកនៅវត្តតាំងក្រសាំង ដើម្បីស្វែងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុក​នៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះនៅពេលក្រោយ៕

មតិយោបល់