ភ្នំពេញៈ បុរសជនជាតិកូរ៉េម្នាក់ ដេកស្លាប់សង្ស័យដោយសារជំងឺរាំរ៉ៃ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់នេះ មានឈ្មោះ Song Chang Yong អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅប្រទេសកូរ៉េ។
ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា កន្លងមកជនរងគ្រោះមានប្រវត្តិកើតជំងឺបេះដូង ហើយក្រុមគ្រួសារសង្ស័ថាអាចបណ្តាលមកពីជំងឺគាំងបេះដូងនេះ ទើបបណ្តាលឲ្យស្លាប់។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យដើម្បីពិនិត្យឲ្យដឹងកាន់តែច្បាស់ និងប្រគល់សពជូនទៅសាច់ញាតិធ្វើបុណ្យផងដែរ៕
មតិយោបល់