ព័ត៌មានជាតិ

អគ្គិសនីកំពង់ចាម ផ្ដាច់ភ្លើង១ថ្ងៃ នៅស្រុកកំពង់សៀម ដើម្បីកាប់ឫស្សី

កំពង់ចាមៈ អគ្គិសនីកំពង់ចាម នឹងធ្វើការផ្ដាច់ភ្លើង១ថ្ងៃ ដើម្បីធ្វើការកាប់ឆ្ការឫស្សី ដែលដុះទោកគ្របលើខ្សែបណ្ដាញ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម មុននេះបន្តិច។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ការផ្ដាច់ភ្លើងនេះ ធ្វើឡើងនៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅប៉ុស្ដិ៍ P-S69 P-S70 P-S71 និង P-S72 ស្ថិតនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីកាប់សម្អាតដើមឫស្សីដែលដុះទោមកគ្របលើខ្សែបណ្ដាញ២២KV។

បញ្ជាក់ ៖ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមសភាពជាក់ស្ដែងនៅពេលការងារបញ្ចប់៕

មតិយោបល់