ក្រចេះ:សាកសពសិស្សសាលាទាំង៣នាក់ ដែលលង់ទឹកស្លាប់នៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ មកដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញជាបន្តបន្ទាប់។
ក្រោយពីរុករកឃើញសាកសពយុវជនជាសិស្សសាលាទាំង៣នាក់ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ បានបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ យុវជនទាំង៣នាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បន្ទាប់ធ្វើកោសល្យវិច័យចប់ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា សិស្សទាំង៣នាក់នោះ គឺអាចលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុង ព្រោះមានសម្ភារ:របស់ពួកគេទាំងបីនាក់ គឺបានដោះទុករួមគ្នានៅក្បែរមាត់ទឹក។
សិស្សសាលាទាំង៣នាក់នោះ ទី១មានឈ្មោះ គង់ វាសនា ២.ឈ្មោះ ធុន សុធិរាជ និងទី៣ឈ្មោះ វធ លីហេង ជាសិស្សរៀននៅក្រុងក្រចេះ៕
https://youtu.be/v9hH1beQMWg
https://youtu.be/2njzAwW0tWY
















មតិយោបល់