ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថាមុននេះបន្តិចមានករណី បាញ់ប្រហារចំនួន២គ្រាប់បណ្តាលឲ្យអ្នករត់ម៉ូតូឌុបម្នាក់រងរបួសក្បែវត្តស្ទឹងមានជ័យ ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះឌុបម៉ូយមកពីចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាបានធ្វើសកម្មភាពដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ត្រូវចំបុរសអ្នករត់ម៉ូតូឈ្មោះ ទូច មករា អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប រងរបួសចំទ្រូងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ។
ប៉ុន្តែបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ក៏ដូចជា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ករណីផ្ទុះអាវុធបាញ់២គ្រាប់ខាងលើនេះ គឺជាការបង្ក្រាបបទល្មើសគ្រឿងញៀនរបស់មន្ទីរការិយាល័យក្រសួងមហាផ្ទៃ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕
https://youtu.be/HdnrWFkNO44
មតិយោបល់