ពោធិ៍សាត់ៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចបឹងកន្ត្រប់ ក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ ត្រូវបានគេស្គាល់មានឈ្មោះ ឃឺម ឡូញ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ ស្លាប់តែដោយសារស្រវឹងស្រា រួចក៏ធ្លាក់ចូលទឹកបឹងលង់ស្លាប់បែបនេះតែម្តង។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់