ឆែកៈ របាយការណ៍ទូរទស្សន៍ឆែក (CT) បានឲ្យដឹងថា យន្ដហោះ Boeing 737 ដឹកអ្នកដំណើរ ១៦០ នាក់ ដែលហោះចេញពីប្រទេសអេស្ប៉ាញ ទៅកាន់រដ្ឋធានីវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ បានធ្វើការចុះចតជាបន្ទាន់ នៅឯព្រលានយន្តហោះចាស់ Prague-Ruzyne ក្នុងទីក្រុង Prague នៃសាធារណរដ្ឋឆែក កាលពីថ្ងៃសុក្រ ក្រោយមានការគំរាមកំហែងបំផ្ទុះគ្រាប់បែកមួយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
យោងទៅតាម CT បាននិយាយថា បុរសម្នាក់បានគំរាមកំហែងបំផ្ទុះគ្រាប់បែកមួយ នៅលើយន្តហោះ ដោយក្រោកឈរឡើង ក្នុងអំឡុងពេលពីទ្បុតទំនាក់ទំនងជាមួយនឹងអ្នកត្រួតពិនិត្យអាកាស ខណៈដែលហោះហើរ។
ភ្លាមៗនោះមន្រ្តីក្រសួងមហាផ្ទៃឆែក លោក Milan Chovanec ក៏បានមកដល់នៅព្រលានយន្តហោះ បន្ទាប់ពីទទួលបានដំណឹងពីការគំរាមកំហែងបំផ្ទុះគ្រាប់បែកនេះ។
លោក Chovanec បាននិយាយថា បុរសម្នាក់នោះ ជាមួយនឹងប្រព័ន្ធបំផ្ទុះគ្រាប់បែក ត្រូវបានប៉ូលិសចាប់ឃុំខ្លួនហើយ ។ ប៉ុន្តែលោក មិនបានបញ្ជាក់ទេថា តើបុរសចាប់ឃុំខ្លួននោះ ពិតជាអ្នកគំរាមគំហែងបំផ្ទុះគ្រាប់បែកឬយ៉ាងណាទេ ដោយលែក យន្តហោះ គឺត្រូវស្នាក់នៅទីក្រុង Prague រហូតដល់ព្រឹកថ្ងៃសៅរ៍ សម្រាប់ការពិនិត្យមើលសុវត្ថិភាពឲ្យបានហ្មត់ចត់៕
មតិយោបល់