ព័ត៌មានបច្ចេកវិទ្យា

Samsung ប្រកាសចេញកំណែ Android 7.1.1 សម្រាប់ Galaxy S7 និង S7 Edge ខែក្រោយ

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា កំណែប្រព័ន្ធប្រតិបត្តិការ Android 7.1.1 សម្រាប់ Galaxy S7 និង S7 Edge នឹងដាក់ចេញឱ្យអ្នកប្រើប្រាស់កែឡើង នៅខែមករា ខាងមុខនេះហើយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកំណត់ចំណាំ Beta មួយរបស់កម្មវិធី Galaxy Beta Program។
ក្រុមហ៊ុនបានប្រកាសផងដែរថា៖ «យើងនឹងខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីដាក់ចេញនូវប្រព័ន្ធ Android Nougat កំណែថ្មី ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ទូរស័ព្ទដៃ Galaxy S7 និង S7 Edge ក្នុងខែមករា ឱ្យទាល់តែបាន»។

តាមរយៈការពោលបែបនេះ គឺច្បាស់ហើយថា Samsung កំពុងព្យាយាមបញ្ជៀសការប្រថុយប្រថានរបស់ខ្លួន ចំពោះបញ្ហាផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ហើយវាក៏បង្ហាញថា Samsung ទំនងជាកំពុងខំប្រឹងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានដាច់ស្រេចសិន មុននឹងដាក់វាឱ្យអតិថិជនប្រើប្រាស់។ បើដូច្នេះមែន ការរង់ចាំយូរបន្តិចបន្ថែមទៀតដើម្បីទទួលបានកំណែថ្មីដ៏ល្អឥតខ្ចោះមួយ គឺប្រសើរជាងការទទួលបាននូវកំណែថ្មីឆាប់រហ័ស ដែលនៅតែភ្ជាប់មកជាមួយបញ្ហាដដែលជាដដែល៕

ប្រភពព័ត៌មាន៖ androidauthority

មតិយោបល់