ព័ត៌មានជាតិ

លេងល្បែងអស់លុយខ្ចីទូរស័ព្ទតេបែរជារត់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់បន្ទាប់ពីចាញ់ល្បែងណេតអស់លុយពីខ្លួន បានហៅកង់បីជិះហើយខ្ចីទូរស័ព្ទតេបែរជាយកទូរសព្ទ័ រត់បណ្ដោះឲ្យបក្ខពួកត្រូវម្ចាស់កង់បីឥណ្ឌា រត់ដេញតាមចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ស្ថិតតាមបណ្ដោយផ្លូវ២១៧ ជិតស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អៀ ផារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាដក ស្នាក់នៅបន្ទប់ជួលជិតប្រឡាយទឹកស្អុយ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រៃធំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ងួន គឹមយ៉ាន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរត់កង់ឥណ្ឌា ស្នាក់នៅលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិ កោគត្រំ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រត់កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HT-8672 ។

ដំណើររឿង៖ មុនពេលកើតហេតុគាត់រត់កង់បីឥណ្ឌា ត្រូវបានជនសង្ស័យខាងលើ ហៅឌុបចេញពីមុខវត្តសន្សំកុសល ក្នុងគោលបំណងមកផ្សារឃ្លាំងរំសេវ ដើម្បីមកយកលុយបន្ថែមទៀត ដែលជនសង្ស័យនោះបានយកម៉ូតូមកបញ្ចាំដោយអ្នកបញ្ចាំមិនឲ្យលុយ ថែមទាំងប្រើល្បិចខ្ចីទូរស័ព្ទនិយាយរួចហើយហៅ គាត់ដឹកមកកុងស៊ីគាប់គោព្រោះផ្ទះជនសង្ស័យនៅទីនោះ ដើម្បីយកលុយឲ្យគាត់ ខណ:ពេលមកដល់ជនសង្ស័យ បានខ្ចីទូរសព្ទ័របស់គាត់ម៉ាក OPOP តេម្តងទៀត ស្រាប់តែយកទូរសព្ទ័របស់គាត់រត់ចូលតាមផ្លូវតូច គាត់ក៏ទុកកង់បីឥណ្ឌាចោលរត់ដេញតាម តែរត់មិនទាន់គាត់ក៏ជិះកង់បីរបស់គាត់មកក្រៅផ្លូវ២១៧ ពីកើតទៅលិចគោលបំណងទៅផ្ទះជួលរបស់គាត់នៅលូប្រាំវិញ ខណ:ពេលនោះក៏ស្រាប់តែឃើញជនសង្ស័យដែលយក ទូរសព្ទ័របស់គាត់រត់គាត់ក៏ចុះពីកង់បីស្រែកចោរៗ ឮដល់ប្រជាពរដ្ឋជួយចាប់ស្វាមគមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមនីតិវិធី៕

មតិយោបល់