ព័ត៌មានជាតិ

សិស្សវិទ្យាល័យឥន្ទ្រទេវី២នាក់ជាអ្នកបិទគូទ គេម្នាក់ទៀតអ្នកឆក់ ចុងក្រោយគេរត់បាត់ ឯងជាប់ខ្នោះ!

ភ្នំពេញៈ ជនសង្សយ័ម្នាក់ ក្នុងចំណោម៣នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រច រួចជិះម៉ូតូគេចខ្លួនបាត់ តែត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃកំពុងជិះម៉ូតូនៅតាមដងផ្លូវឃើញហេតុការណ៍នេះដេញចាប់បានបក្ខពួក២នាក់ ដែលជិះម៉ូតូបិទគូទពីក្រោយ ត្រូវបានប្រជាពលរដ្ឋវាយឡើងទ្រមខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះ កុល វុទ្ធីធុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាវិទ្យាល័យឥន្ទ្រទេវី ស្នាក់ផ្ទះជួលមួយកន្លែង ផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ និងជនសង្សយ័ទី២ឈ្មោះ យិន សម្រស់ ភេទប្រុស អាយុ១៦ឆ្នាំ រៀនជាមួយគ្នា ស្នាក់នៅផ្ទះជួលមួយកន្លែង ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

តាមការបញ្ជាក់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃម្នាក់ បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ រូបគាត់មានគ្នា២នាក់ជិះម៉ូតូគ្រឿង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ឌ្រីមសង់ មិនចាំស្លាកលេខ ជិះម្នាក់ឯង ជាជនដៃដល់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ជិះម៉ូតូគ្រឿងម៉ាក Zoomer-X បានសម្រេចរួចជិះគេចខ្លួនបាត់ទៅបាត់ ខណៈពេលកម្លាំងក្រសួងមហាផ្ទៃបានជិះម៉ូតូដេញតាមម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GP-0498 ជិះគ្នា២នាក់បានព្យាយាមបើកគេចខ្លួនមកដល់ចំណុចផ្លូវលេខ១៣២ ក្រុម២៥ ភូមិ៤ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានភ្លាមៗតែត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រមខ្លួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ និងបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់