ស្ទឹងត្រែងៈ រថយន្តបែនដឹកខ្សាច់ខ្នាតតូចមួយគ្រឿងក្រឡាប់ផ្ងារជើង ខណៈកំពុងតែបើកក្នុងល្បឿនលឿនហើយគេចក្មេងម្នាក់ជិះកង់មកឈប់ចំកណ្តាលផ្លូវ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៤៥នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់មួយបើកបរក្នុងទិសដៅចេញពីខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារ ខណៈពេលមកដល់ចំណុចកើតហេតុលើ ស្រាប់តែមានក្មេងអាយុប្រហែល៧ឆ្នាំម្នាក់ បានជិះកង់មកឈប់ចំកណ្តាលផ្លូវបម្រុងឆ្លងផ្លូវ ធ្វើឲ្យរថយន្តវាក់អឺ ជាន់ហ្វ្រាំងមិនជាប់រេចង្កូត បណ្តាលឲ្យក្រឡាប់តែម្តង សំណាងមិនមានអ្នករងរបួសឡើយ។
ក្រោយហេតុការណ៍គេបានឃើញតៃកុងរថយន្តលូនចេញពីរថយន្តព្រមទាំងយកទូរសព្ទតេរកជំនួយផងដែរ៕



មតិយោបល់