ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកកណ្តាលទីក្រុងបាដាដ ស្លាប់ និងរបួស ៥៦ នាក់

អ៊ីរ៉ាកៈ តាមមន្រ្តីប៉ូលិសអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា គ្រាប់បែកពីរបានផ្ទុះ នៅតំបន់ផ្សារអ៊ូអរមួយ ស្ថិតនៅកណ្តាលទីក្រុងបាដាដ ដោយបានសម្លាប់មនុស្ស ១៨ នាក់ និងរងរបួសរាប់សិបនាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

ការបំផ្ទុះនេះ បានបណ្ដាលឲ្យហាងជាច្រើន ក្នុងតំបន់ Al-Sinek រងការបំផ្លិចបំផ្លាញ ហើយបើតាមប៉ូលិសម្នាក់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ បានរងរបួស នៅក្នុងហេតុការណ៍នេះ៕

មតិយោបល់