ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម​២នាក់ដែលប្រើប្រាស់គ្រឿងញៀន

កណ្តាល៖ ជនសង្ស័យពីរនាក់ដែលប្រើបា្រស់នូវ​សារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចភូមិ រកាលើ ឃុំខ្ពប ខេត្តកណ្តាល​។

សមត្ថកិច្ចបានឲ្យឹងថា​មុនដំបូងកម្លាំងជំនាញ​បានចុះល្បាត​នៅតំបន់ខាងលើ ក៏ស្រាប់តែជនសង្ស័យឈ្មោះ សុខ ជាវ បានរត់គេចខ្លួន បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យជនសង្ស័យម្នាក់ទៀត ឈ្មោះ យ៉ាន គឿន បានរកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់តូច នៅនឹងខ្លួន រួចធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យ៉ាន គឿន បានសារភាពថា ខ្លួនបានរៃលុយគ្នាជាមួយឈ្មោះ សុខ ជាវ បានចំនួន ៣០០០០៛ រួចទៅទិញថ្នាំញៀនចំនួន០១កញ្ចប់តូច ក្នុងតម្លៃ ៣០០០០៛ ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានសមត្ថកិច្ចជំនាញ​បញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ៕​

មតិយោបល់