ភ្នំពេញ៖បុរសម្នាក់ដួលសន្លប់ស្តូកបន្ទាប់ពីបុរសរូបនោះបើកម៉ូតូម៉ាកហុងដាឌ្រីមវ៉ារថយន្តម៉ាករ៉េវហ្វតែមិនផុតបណ្តាលប៉ះកង់មុខរថយន្តក៏បណ្តាលអោយរេចង្កូតដួលប្រាវតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១ខែមករាឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុនដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ CW 3869 បើកបរដោយបុរសម្នាក់យ៉ាងលឿទិសដៅពីកើតទៅលិចដោយបំណងវ៉ារថយន្តម៉ាករ៉េវហ្វពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2M 7494 ចលុះមកដល់ចំណុចកើតហេតុដោយរថយន្តខាងលើស៊ីញ៉ូបតឆ្វេងឆ្លងផ្លូវចំណែកម៉ូតូវ៉ាមិនផុតក៏ជ្រុលទៅប៉ះកង់មុខផ្នែកខាងឆ្វេងរថយន្តដួលបណ្តាលអោយសន្លប់ស្តូកនៅកន្លែងកើតហេតុតែម្ត។
ក្រោយពីសន្លប់ជនរងគ្រោះបានដឹងខ្លួនវិញហើយភាគីខាងម្ចាស់រថយន្តក៏បានដឹកជនរងគ្រោះទៅផ្ទះរបស់ជនរងគ្រោះចំណែកម៉ូតូអ្នកជិតខាងរបស់ម្ចាស់រថយន្តយកទៅរក្សាទុកអោយ៕
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=jUVccnv8A1A&feature=youtu.be
https://www.youtube.com/watch?v=iok1bqozpjc&feature=youtu.be
មតិយោបល់