ភ្នំពេញៈ បុរសជាអ្នកលក់ត្រីអាំងម្នាក់ ត្រូវបានឆក់ខ្សែរភ្លើងស្លាប់ ចោលប្រពន្ធកូនពីរនាក់ គួរឲ្យអាសូរពន់ពេក។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខផ្សារជំពូវ័ន្ត រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលជាបងប្រុសជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ គឺមានមេឃភ្លៀងមួយមេ បានធ្លាក់យ៉ាងខ្លាំង នៅពេលមេឃឈប់ភ្លៀង ប្អូនគាត់ បានដើរទៅរៀបអីវ៉ាន់លក់ត្រីអាំងរបស់គាត់ នៅចំណុចកើតហេតុខាងលើ ដោយមានទឹកដក់ ខ្សែភ្លើងដែលគាត់តភ្លើង សម្រាប់ដាក់លក់ពេលយប់នោះ ឆ្លងចរន្តភ្លើង ក៏បណ្តាលឲ្យឆក់ដួលស្លាប់ភ្លាមៗតែម្ដង។
បុរសរងគ្រោះ ឈ្មោះ ខុតសា លីន អាយុ២៨ ឆ្នាំ មុខត្រីអាំង ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
មតិយោបល់