ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាង១០នាក់ ដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ: តាំងតែពីម៉ោង១រសៀល រហូតដល់ម៉ោង១០យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១១នាក់។

បើតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់នោះ ទី១មានឈ្មោះ អ៊ី សុខហួរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ។ ទី២ឈ្មោះ ស៊ឹម គង់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣ឈ្មោះ ស៊ុន សុខជា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងផាត់មុខ មានទីលំនៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ទី៤ឈ្មោះ កុយ ផានិត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ទី៥ ឈ្មោះ ចាន់ វ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ។ ទី៦ឈ្មោះ សាម សា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ទី៧ឈ្មោះ សៀន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ទី៨ឈ្មោះ អន រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ទី៩ឈ្មោះ ឡឹង ថេត ភេទប្រុស អាយុ
២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង។ទី១០ឈ្មោះ វន ធីរ៉ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង និងជនសង្ស័យទី១១ ឈ្មោះ ហេង វុធ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង។

ក្នុងនោះដែរវត្ថុតាង ដែលសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ថង់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់