ព័ត៌មានជាតិ

បញ្ជូនជនជាតិតួគីម្នាក់ ឲ្យជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការបន្ត!

កំពង់ចាមៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដោយទទួលបានកាឯកភាព ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការយល់ព្រមពី លោកឧត្តមសេនីយ៍ស្នងការ នៅវេលាម៉ោង៣និង២៥ នាទីរសៀល ការិយាល័យសុើបអង្កេត និងអនុវត្តនីតិវិធីបាន បញ្ជូនឈ្មោះGURKAN CAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិតួគី ដែលបានឃាត់ខ្លួនកាលពី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ពីបទស្នាក់នៅដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ចំណុចវត្តពោធិ៍គ្រង ស្ថិតនៅភូមិប្រធាតុ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបានធ្វើការប្រគល់ជូនជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្ត៕

មតិយោបល់