ព័ត៌មានជាតិ

Update: អគ្គីភ័យឆាប់ឆេះ ឡត៍ឥដ្ឋ យ៉ាងសន្ឋោសន្ឋៅ នៅសង្កាត់ស្វាយប៉ាក បានរលត់ទាំងស្រុងហើយ

ភ្នំពេញ: មុននេះបន្តិច ករណីអគ្គិភ័យ នៅភូមិកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រង់ចំណុចឡឥដ្ឋ មួយកន្លែង ស្ថិតក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្បែរ មហារបូរី ហ្រ្គេនភ្នំពេញ នាវេលាម៉ោង ០១:០០ រំលងអាធ្រាត នៅថ្ងៃ០៦ ឧសភា នេះ បានរលត់ហើយ បន្ទាប់ពីឆេះរោងខ្ទេចគ្មានសល់ តែសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដោយសង្ស័យថាមកពីការធ្វេសប្រហែសរបស់កម្មករ។

ឡត៍ឥដ្ឋ ដ៏ធំ ១កន្លែង ត្រូវអគ្គីភ័យសន្ឋោសន្ឋៅ ឆាប់ឆេះរោងខ្ទេចគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាំងកណ្តាលអាធ្រាត ដោយសង្ស័យថា មកពីការធ្វេសប្រហែសរបស់កម្មករ តែសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ក្បែរនោះ និងមិនបណ្តាលឱ្យនណារម្នាក់ រងរបួស ឬគ្រោះថ្នាក់ទេ។ ហេតុការណ៍អគ្គីភ័យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិឡត៍កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ៦គ្រឿង មកក្រោយថែ ១គ្រឿងទៀត គោលដៅសែនសុខ២ ឫស្សីកែវ២គ្រឿង ការិយាកណ្តាលទួលស្លែង២គ្រឿង ទើបអាចពន្លត់អណ្តាត់ភ្លើង បានទាំងស្រុង នៅម៉ោង១នឹង១០នាទី យប់រំលងអាធ្រាត្ រឈានចូលថ្ងៃទី៦ ឧសភា ២០១៦ នេះ៕

photo_2016-05-06_01-44-34 photo_2016-05-06_01-44-37 photo_2016-05-06_01-44-39

មតិយោបល់