ព័ត៌មានជាតិ

ឃាត់ជនសង្ស័យ០១នាក់ ម៉ាទឹកកចំនួន០៥កញ្ចប់

កណ្តាល៖ ជនសង្ស័ម្នាក់និងម៉ាទឹកកចំនួន៥ កញ្ចប់ ត្រូវបានកម្លាំង​សមត្ថកិច្ចជំនាញ ស្រុកអង្គស្នូលខេត្តកណ្តាល បានឃាត់ខ្លួន កាលពីវេលាម៉ោង ១៥ :០០នាទី ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០១៦ នៅភូមិទួលសេរី ឃុំទួលពេជ្រ ស្រុកអង្គស្នូល ខេត្តកណ្តាល។​
ក្នុងចំណោមជនសង្ស័យពីរនាក់ សមត្ថកិច្ចឃាត់ខ្លួន​ ០១នាក់ រត់គេចខ្លួន០១នាក់ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ម៉ាប់ ឆើត ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខែ្មរមុខរបរមិនពិតនៅភូមិពោថ្មី ឃុំដំណាក់រាំងស្រុកឧដុង ខេត្តកំពង់ស្ពឺ ។

ឈ្មោះសារិន រិទ្ធីហៅគា ម៉ៅភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន)។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុខាងលើកម្លាំងជំនាញអធិការដ្នាននគរបាលស្រុកទួលពត័មានថាមានមុខសញ្ញាកំពុងជួញដូរបថ្នាំញៀននៅកន្លែងកើតហេតុទើបកម្លាំងជំនាញបានចុះទៅបង្រ្កាបរកឃើញថ្នាំញៀន០៥កញ្ចប់ក្នុងហោប៉ៅខោជនល្មើស។
តាមចម្លើយសារភាពរបស់ជនល្មើសខា ងលើឆ្លើយថាខ្លួនជាអ្នកលក់ឲ្យឈ្មោះចាន់ ចិត្តភេទប្រុសអាយុ៣៦រស់ភូមិឃុំកើតហេតុ មុខរបរ មិនពិតរត់គេចខ្លួន។
ដោយមានការចង្អុលបញ្ជាពីឯកឩត្តមស្នងការនគរបាលខេត្ត និងលោកស្នងការរងទទួលជំនាញនិងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកណ្ដាល មានការចូលរួមពីក្រុមប្រឹក្សាឃុំមេភូមិនិងសាក្សីពីនាក់ ទើបកម្លាំងជំនាញធ្វើការឆែកឆេរក្នុងផ្ទះដកហូតបានជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ និងឩបករណ៍ថង់វេចខ្ចប់មួយចំនួន។បច្ចប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់