អ្នកគួរតែយល់ដឹងអំពីរបបអាហារប្រចាំថ្ងៃ ពីព្រោះការទទួលទាន់របបអាហារមិនត្រឹមត្រូវ វាមិនត្រឹមតែអាចបំផ្លាញសុខភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងបំផ្លិចបំផ្លាញស្បែករបស់អ្នកទៀតផង។ ការកម្រិតរបបអាហារមិនត្រឹមត្រូវធ្វើឲ្យមានបញ្ហាជាច្រើនដូចជា មុខឡើងមុន ស្បែកជ្រីវជ្រួញ បបូរមាត់ប្រេះ…។
ស្បែកស្ងួត
ស្បែកស្ងួតបណ្តាលមកពីការទទួលទានអាហារដែលមិនត្រឹមត្រូវ។ ប្រសិនបើអ្នកមិនបន្ថែមបរិមាណនៃអាស៊ីតខ្លាញ់មិនគ្រប់គ្រាន់សម្រាប់សុខភាពស្បែកលើរាងកាយរបស់អ្នកនោះទេ ស្បែកនឹងបាត់បង់សំណើម ដែលនាំឲ្យស្បែកស្ងួត។ របបអាហារទាំងអស់មិនមែនមានន័យថាគ្មានជាតិខ្លាញ់នោះទេ។ សារធាតុខ្លាញ់ដែលជំនួយដល់សុខភាពជួយរាងកាយឲ្យស្រូបយកសារធាតុចិញ្ចឹម និងជួយឲ្យស្បែករលោងហើយទន់។ សារធាតុខ្លាញ់ដែលជំនួយដល់សុខភាពឃើញមាននៅក្នុងគ្រាប់ផ្លែឈើ បង្កង ខ្លាញ់ត្រី និងប្រេងអូលីវ។
ភាពជ្រីវជ្រួញ
ភាពជ្រីវជ្រួញធ្វើឲ្យសម្រស់អ្នកកាន់តែធ្លាក់ចុះ។ មនុស្សជាច្រើនកើតមានភាពជ្រីវជ្រួញដោយសារពាងកាយផលិតសរសៃទឹកប្រូតេអ៊ីនមិនគ្រប់គ្រាន់។សរសៃទឹកប្រូតេអ៊ីនជួយឲ្យស្បែកអ្នកទន់ និងការពារភាពជ្រីវជ្រួញដែលកើតមានឡើង។ ជាតិស្ករខ្លាំងពេកមិនត្រឹមតែធ្វើឲ្យស្បែកជ្រីវជ្រួញប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យស្បែកអ្នកខ្មៅផងដែរ។
ឡើងមុនលើមុខ
ប្រសិនបើមុខរបស់អ្នកកើតមុនច្រើន មានន័យថាវាដល់ពេលដែលអ្នកត្រូវប្តូររបបអាហាររបស់អ្នកហើយ។ ដំបូងអ្នកត្រូវប្តូររបបអាហារណាដែលមានជាតិស្ករចេញ។ អ្នកត្រូវមានការប្រុងប្រយ័ត្ននឹងអាហារម្សៅ វាអាចបង្កើនជាតិស្ករក្នុងឈាមនិងប៉ះពាល់ដល់រាងកាយដូចជាជាតិស្ករដែរ។ ពេលណាក៏ដោយឲ្យតែជាតិស្ករក្នុងឈាមមានការកើនឡើង នោះកម្រិតអាំងស៊ុយលីនក៏នឹងមានការកើនឡើងដែរ ហើយបណ្តាលឲ្យខូចស្បែក។ កម្រិតអាំងស៊ុយលីនឡើងខ្ពស់បណ្តាលឲ្យរាងកាយផលិតអរម៉ូនធ្វើឲ្យកើតមុន។ កម្រិតអាំងស៊ុយលីនឈាមឡើងខ្ពស់នឹងធ្វើឲ្យរលាក និងប៉ះពាល់ដល់ថ្លើម។ នៅពេលដែលថ្លើមឡើងសម្ពាធកាន់តែធំ នោះវានឹងមិនអាចកម្ចាត់ជាតិពុលបានត្រឹមត្រូវទេ រាងកាយអ្នកនឹងផ្ទុកលើសទម្ងន់ និងប្រតិកម្មស្បែកដោយសារជាតិពុល ធ្វើឲ្យកើតមុន។ កាត់បន្ថយបរិមាណជាតិស្ករនៅក្នុងរបបអាហារ ដោយទទួលទានបន្លែបៃតងឲ្យបានច្រើនដើម្បីការពារការរីករាលដាលរបស់មុន។
ស្បែកងាប់
ប្រសិនបើស្បែករបស់អ្នកខ្មៅហើយងាប់ វាក៏ជាសញ្ញាបញ្ជាក់ថាអ្នកត្រូវការប្តូររបបអាហាររបស់អ្នកដែរ។ មែនហើយនេះបណ្តាលមកពីអ្នកទទួលទានជាតិខ្លាញ់តិចពេក ហើយសារធាតុចិញ្ចឹមដែលចាំបាច់មិនបានផ្តល់ដល់ស្បែក។ សារធាតុខ្លាញ់ជួយរក្សានូវសំណើម ជួយឲ្យស្បែកទន់ និងបង្កើតលក្ខខណ្ឌអនុគ្រោះ ដើម្បីផ្គត់ផ្គង់ដល់សុខភាព និងចិញ្ចឹមស្បែកមុខ។ ដើម្បីការពារផលប៉ះពាល់អវិជ្ជមាននេះ អ្នកគួរតែទទួលទានអាហារស្រស់ ចៀសវាងអាហារណាដែលផ្អាប់ទុកយូរ។ អាហារផ្អាប់មានសារធាតុចិញ្ចឹមតិចតួច ហើយធ្វើឲ្យរាងកាយពិបាកក្នុងការស្រូបយកវីតាមីន និងសារធាតុខនិជ។
ស្នាមរង្វង់ខ្មៅជុំវិញភ្នែក
ការគេងមិនគ្រប់គ្រាន់បណ្តាលឲ្យមានស្នាមរង្វង់ខ្មៅជុំវិញភ្នែក តែក្នុងលក្ខខណ្ឌនេះក៏អាចបណ្តាលមកពីភាពអស់កម្លាំងផងដែរ។ ដើម្បីយកឈ្នះលើបញ្ហានេះ អ្នកគួរតែញ៉ាំអាហារណាដែលមានជាតិស្ករទាប និងស្ករម្សៅតិច។ អ្នកមិនគួរផឹកកាហ្វេច្រើនពេកទេ នឹងអាហារណាដែលបង្កើនប្រពលភាពប្រព័ន្ធរំលាយអាហារដើម្បីផ្ទុកស្រូវសាលី និងស្ករ។
បបូរមាត់ប្រេះ
បបូរមាត់របស់អ្នកតែងតែប្រេះនៅក្នុងរដូវរងារ ប៉ុន្តែនៅក្នុងលក្ខខណ្ឌបរិស្ថានស្ងួតក៏អាចបណ្តាលមកពីរាងកាយខ្វះធាតុស័ង្កសី ឬក៏ក្រុមវីតាមីនB ។ កង្វះសារធាតុចិញ្ចឹម ២ ប្រភេទនៅក្នុងរបបអាហារ និងប្រព័ន្ធការពាររាងកាយចុះខ្សោយមិនសូវសកម្ម។ ដើម្បីការពារ និងព្យាបាលក្នុងលក្ខខណ្ឌបរិស្ថានស្ងួត អ្នកគួរតែញ៉ាំអាហារដែលសម្បូរធាតុស័ង្កសី និងវីតាមីនB ដូចជាគ្រាប់ (ផ្លែឈើ) កាកាវ ត្រី និងទឹកដោះគោជូរ៕
មតិយោបល់