ព័ត៌មានជាតិ

សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់ ២០ ខែ​មករា​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីប្រកាស​ថា សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​កម្រិត​ទាប ចាប់ពី​ថ្ងៃ​ទី​១៥​ខែ​មករា ដល់​ថ្ងៃ​ទី​២០​ខែ​មករា ឆ្នាំ ២០១៤​។​
​យោង​តាម​ការព្យាករណ៍​របស់​ក្រសួង បានបញ្ជាក់​ថា​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ រតនា​គី​រី និង​ខេត្ត​មណ្ឌល​គី​រី សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត ១២-១៤​អង្សា​សេ ចំណែក​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ក្រចេះ និង​ស្ទឹងត្រែង សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត ១៦-១៨​អង្សា​សេ​។ ក្រៅពីនេះ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង​កណ្ដាល សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត ១៨-២០​អង្សា​សេ ដោយឡែក ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​កែប សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​ដល់ ២២-២៥​អង្សា​សេ​។​
​យោងតាម​សេចក្ដីប្រកាស​នេះ សូម​ប្រជាពលរដ្ឋ បងប្អូន​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ព្រោះ​អាច​បង្ក​ឲ្យមាន​ជំងឺ​៕​
032

មតិយោបល់