ព័ត៌មានជាតិ

ពាក្យចាស់ពោលថាធ្វើអ្វីបាននឹង!ឥឡូវបានដូចឈ្មោះមែន ដេកគុកស្អាត

ព្រៃវែង: កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកនិងដឹកជញ្ជូនខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ សែម សុជាតិ ស្ថិតភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២៥នាទី។

ជនសង្ស័យឈ្មោះ បាន សំប្រាថ្នា ហៅ អួក ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ៤កញ្ចប់(តូច៣,ធំល្មម១)
-ទូរស័ព្ទដៃចំនួន ១គ្រឿង
-សម្ភារ:សម្រាប់វេចខ្ចប់និងសម្រាប់ជក់មួយចំនួនទៀត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ កសាងសំណុំរឿង និងបានបញ្ជូនខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីអនុវត្តនីតិវិធី៕

មតិយោបល់