ភ្នំពេញៈ បើតាមសេចក្ដីជូនដំណឹង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មម នៅលើផ្លូវ៥៥P ចាប់ពីផ្លូវលេខ១១០ (ផ្លូវសហភាពសូវៀត) ដល់ផ្លូវលេខ៦B (ផ្លូវណតប្រ៊ីដ) ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹក នាថ្ងៃទី៤ ខែមករានេះ បន្តឲ្យដឹងថា ក្នុងការអនុវត្តការងារតកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតចាប់ពីម៉ោង៩៖០០នាទី យប់ថ្ងៃច័ន្ទ ទី៩ ខែមករា ឆ្នាំ២០១៧ ដល់ម៉ោង៤៖០០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
ជាមួយគ្នានេះ រដ្ឋាករទឹកសូមអំពាវនាវដល់លោក លោកស្រី និងម្ចាស់ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើមេត្តាជ្រាបជាព័ត៌មាន និងត្រៀមបម្រុងទឹកសម្រាប់តម្រូវការប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើដោយក្តីអនុគ្រោះ៕
មតិយោបល់