ព័ត៌មានជាតិ

ចាប់ប្រមូលអ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថាប្រុសស្រីជិត២០នាក់ បញ្ជូនយកទៅមន្ទីរសង្គមកិច្ច

ភ្នំពេញៈ អ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថាប្រុសស្រី​ចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន ដែលដឹកនាំ ដោយលោកអភិបាលរងខណ្ឌចំនួនពីររូប គឺលោក ប៊ុន សុភក្តិ និងលោក កែវ សំណាង ដោយ​មានការចូលរួមអំពី​សំណាក់​លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមន លោក ផន អូន នាយប៉ុស្តិ៍នគរបាលទំនប់ទឹក ក្នុងការចុះធ្វើរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់មិនរៀបរយមួយកន្លែងបញ្ជូន​​យក​ទៅ​មន្ទីរសង្គម​កិច្ចរាជធានីភ្នំពេញ។

ការប្រមូលនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិផ្អេរ(ខាងក្រោយយផ្សារសុវណ្ណា) ផ្លូវលេខ៣៤៤ ភូមិ៤ ក្រុម៣៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក ផន អូន នាយប៉ុស្តិ៍នគរបាលទំនប់ទឹកបានឱ្យដឹងថា អ្នកប្រើប្រាស់គ្រឿងញៀនទាំង១៤នាក់ដែល​បាន​ឃាត់​ខ្លួនមានទី១-ឈ្មោះ យ៉ូវ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ទី២-ឈ្មោះ វឹង ចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ ចនជាតិវៀតណាម ទី៣-ឈ្មោះ សៀង សំបូ ភេទប្រុស អាយុ ២៦ឆ្នាំ ទី៤-ឈ្មោះ ឈឹង សារ័ត្ន ភេទប្រុស អាយុ ២៧ឆ្នាំ ទី៥-ឈ្មោះ សេង វាសនា ភេទប្រុស អាយុ ៦-ឈ្មោះ សូ សុធា ភេទប្រុស អាយុ ២៦ឆ្នាំ ទី៧-ឈ្មោះ ឃឹម មករា ភេទប្រុស អាយុ ២៦ឆ្នាំ ទី៨-ឈ្មោះ សុខ សុភក្តិ ភេទប្រុស អាយុ ១៧ឆ្នាំ ៩-ឈ្មោះ ស្រី ចាន់កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ ១០-ឈ្មោះ សៀម មករា ភេទប្រុស អាយុ ៣០ឆ្នាំ ទី១១-ឈ្មោះ ណែម សុធារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ទី១២-ឈ្មោះ វីន វី ភេទប្រុស អាយុ ២៨ឆ្នាំ ទី១៣-ឈ្មោះ ងឹន គឹមឡេង​ ភេទស្រី អាយុ ៣២ឆ្នាំ និងទី១៤-ឈ្មោះ ចាន់ ដាវី ភេទស្រី អាយុ ២៦ឆ្នាំ។

ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថា ទាំង១៤នាក់(ស្រី២នាក់)ខាងលើនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន ធ្វើការឃាត់ខ្លួនប្រមូលបាននៅពេលដែលចុះធ្វើរដ្ឋបាល ដើម្បីរៀបចំសណ្តាប់ធ្នាប់សារធារណៈនៅក្នុងតំបន់មិនរៀបរយខាងលើ ខណៈពេលដែលពួកគេកំពុងតែប្រមូលផ្តុំគ្នាធ្វើការប្រើប្រាស់គ្រឿងញៀន។

ក្រោយពីការធ្វើរដ្ឋបាលរបស់សមត្ថកិច្ចខណ្ឌចំការមននៅក្នុងតំបន់មិនរៀបរយខាងលើនេះ រួចហើយក្រុមអ្នកប្រើប្រាស់​​គ្រឿងញៀន និងជនអនាថា ប្រុសស្រីទាំង១៤នាក់ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានៅភ្នំពេញ៕

មតិយោបល់