ព័ត៌មានជាតិ

នគរបាលស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន៣កញ្ចប់

កណ្តាល: ដោយបានអនុវត្តន៍តាមបទបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការខេត្តកណ្តាល សមត្ថកិច្ចនគរបាលស្រុកពញាឮ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ដូង តេង អធិការស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេត ម៉ូហាន ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរជាងទង រស់នៅភូមិឃុំកើតហេតុ ព្រមទាំងដកហូតម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច ទូរសព្ទដៃ១គ្រឿង។

លោកបានបន្តថា នៅមុនពេលកើតហេតុ កម្លាំង​ជំនាញស្រុកបានទទួលព័ត៌មានថា មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូថ្នាំញៀន កម្លាំងក៏ចុះទៅធ្វើការត្រួតពិនិត្យឃាត់ខ្លួន និងឆែកឆេរឃើញថ្នាំញៀនខាងលើ និងនាំមកអធិការស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់