ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈ​យុទ្ធ ទី ២ ជា​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​ (Video Inside)

​តារា​ហ្វេ​សប៊ុក ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​កូរ៉េ នោះ បានបង្ហាញ​សមត្ថភាព​ច្រៀង​របស់ខ្លួន ដោយ​បង្ហោះ​ពី​កូរ៉េ មកដល់​កម្ពុជា​លើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍ ពី​សំណាក់​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​មួយ​នេះ ។​

​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា “​ឈប់​ស្នេហ៍​បងហើយ​មែន​ទេ​” ដែល​និពន្ធ​ទំនុកច្រៀង​ដោយ​សំឡាញ់ ឆាយ វិរៈ​យុទ្ធ​ទី ២ ជា​ពលករ​ខ្មែរ ធ្វើការ​នៅ​កូរ៉េ​ដូចគ្នា ដោយ​អត្ថន័យ​បទ​ចម្រៀង​នេះ ពិតជា​កំសត់ ដែល​និយាយ​អំពី គូស្នេហ៍​ពលករ ដែល​ព្យាយាម​សាង​ទ្រនំ​ស្នេហ៍ លើ​ដី​គេ ក៏ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ខាង​ស្រី​ប្រែ​ចិត្ត ទៅ​ធ្វើការ​ឆ្ងាយ ដោយ​ដូរ​ទាំង​លេខ ទូរស័ព្ទ បាត់​ស្ងាត់ឈឹង សូម្បី​តែ​ចម្លើយ មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ធ្វើ​ឲ្យ​ខាង​ប្រុស​រីងរៃ​ទួញ​សោ​ក​រងចាំ​ស្នេហា​មួយ​នេះ ។ ដោយឡែក​សម្រាប់ សំឡេង របស់ ឆាយ វិរៈ​យុទ្ធ​ទី ២ វិញ ពិតជា​មិន​ធម្មតា​ឡើយ ស្តាប់​យូរៗ​ទៅ មិន​ចាញ់ ឆាយ វិរៈ​យុទ្ធ របស់​ផលិតកម្ម សាន់ដេ ប៉ុន្មាន​ឡើយ ពោល​គឺ ស្ទើរតែ ៩០ ភាគរយ​ទៅ​ហើយ ។​

​សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក វិញ បាននាំគ្នា ចែកចាយ​ពីមួយ​ទៅមួយ និង​បញ្ចេញមតិ​វិជ្ជមាន​ទាំងអស់ ដោយ​ម្នាក់ៗ ពេញចិត្ត និង​សំឡេង ឆាយ វីរៈ​យុទ្ធ​ទី ២ ដែល​ជា​ពលករ​ខ្មែរ ធ្វើការ​នៅ​កូរ៉េ ថា “​ពិតជា​ពិរោះ​ណាស់ និង​អ្នកខ្លះ​ទៀត​ថា ឡូយ​មែន ” ៕​
សណ្តាប់បទចម្រៀង “​ឈប់​ស្នេហ៍​បងហើយ​មែន​ទេ​” ដួចខាង​ក្រោមនេះ៖

https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-24_092708_zps421dba2c.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-24_092050_zps1a6e0747.png

មតិយោបល់