អេស្ប៉ាញៈ ស្រ្តីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពេលព្យាយាមលាក់ក្មេងស្រីជនជាតិអាហ្រ្វិក នៅក្នុងវ៉ាលី ដើម្បីនាំនាងចូលទៅក្នុងទឹកដីប្រទេសអេស្ប៉ាញ។ នេះបើយោងតាមរយៈ សារព័ត៌មានCNN ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។
អាជ្ញាធរបានឃាត់ស្រ្តីវ័យ ២២ ឆ្នាំរូបនេះ កាលពីសប្ដាហ៍មុន នៅតាមច្រកព្រំដែនចូលទីក្រុង Ceuta ប្រទេសអេស្បាញ។
បើតាមឆ្មាំស៊ីវិលអេស្ប៉ាញ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងស្រីចំណាកស្រុក ដែលត្រូវបានគេរកឃើញ នៅក្នុងវ៉ាលី គឺមកពីប្រទេសហ្គាបុង មានអាយុ ១៩ឆ្នាំ នាងត្រូវបានបុរសម្នាក់ ធ្វើការជួយសង្គ្រោះជាបន្ទាន់ ដោយសារតែកង្វះអុកស៊ីសែន ខណៈដែលនាងស្ថិតនៅក្នុងវ៉ាលី អំទ្បុងពេលធ្វើដំណើរ។
ការត្រួតពិនិត្យតាមព្រំដែន បានធ្វើទ្បើងក្រោយមានការសង្ស័យលើស្ត្រីម្នាក់ បន្ទាប់ពីនាងបានតោងឥវ៉ាន់ខ្លួន ដោយដឹកនៅលើរទេះមួយ បង្ហាញឥរិយាបថគេចវេះ ខណៈពេលឆ្លងកាត់កន្លែងត្រួតពិនិត្យ និងមានការភ័យខ្លាច ក្នុងគ្រាដែលនិយាយទៅកាន់ភ្នាក់ងារ៕
មតិយោបល់