ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច សហការ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់

តាកែវ: កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យបទល្មើសគ្រឿងញៀន និងកម្លាំងមូលដ្ឋានអវុធហត្ថស្រុកសំរោងសរុប១២នាក់ រថយន្ក០៣គ្រឿង ម៉ូតូ0២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌សម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះជឹម សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ។

ចាប់យកវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមសថ្លាចំនួន០៤កញ្ចប់ ទំងន់២៤,១៧ក្រាម ថ្លឹងទាំងសំបក២.ជញ្ជីងថ្លឹងថ្នាំញៀនម៉ាក AND ចំនួន០១ , ៣.ទូរសព្ទចំនួន០២គ្រឿង (ម៉ាក LG ១និង Samsung ១) ៤.កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន០១ ៥.សម្ភារ:វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន ។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់