យោងតាមសេចក្តីជូនដំណឹងអគ្គិសនីខេត្តព្រះសីហនុ ដែលចុះផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ឲ្យដឹងថា សម្រាប់តំបន់មួយចំនួន ក្នុងខេត្តមួយនេះ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅថ្ងៃទី៥ ខែមករា ។
តំបន់ដែលផ្អាកការផ្គត់ផ្គង់អគ្គិសនី មានដូចជា ៖
ចាប់ពីម៉ោង៨និង០០នាទី ព្រឹក ដល់ម៉ោង ១៤និង០០នាទីរសៀល នៅតំបន់រោងចក្រក្លាសេទំនប់រលក ដោយភ្ជាប់ចរន្តយកមកប្រើប្រាស់ នៅតំបន់ព្រែកត្រែង ។
ចាប់ពីម៉ោង៨និង០០នាទី ដល់ម៉ោង ១៤និង០០នាទី រសៀល ផ្អាកនៅតំបន់មន្ទីរសាធារណៈការក្រុងថ្មី ដើម្បីភ្ជាប់ចរន្តចូលបន្ទប់ភ្លើង PMT -110 ។
ចាប់ពីម៉ោង៨និង០០នាទី ដល់ការងារបញ្ចប់រួចរាល់ ចាប់ពីចំណតយាយម៉ៅ ដល់រោងចក្រអគ្គិសនី ដើម្បីរុះរើខ្សែបណ្តាញចាស់ F2B និង F3B មកប្រើប្រាស់ លើខ្សែបណ្តាញថ្មី ដែលទើបសាងសង់រួច៕
ព័ត៌មានជាតិ
មតិយោបល់