កណ្តាលៈ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមនិងកម្លាំងកងរាជអាវុធហត្ថផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនក្រុមជនសង្ស័យជួញដូរគ្រឿងញៀនសរុបទាំងអស់១៣នាក់ មកតុលាការដើម្បីធ្វើការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។
បើតាមមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ ទី១.ឈ្មោះ សុវណ្ណ មុន្នី ភេទ ប្រុសអាយុ២០ឆ្នាំ នៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ទី២.ឈ្មោះ មឿន កាត់ត្រើយ ហៅអាកាត់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះម៉ៅ ចាន់ណារ៉ា ហៅមាំង ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាក្តល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។ទី៤.ឈ្មោះមឿន សារ៉ាយ ភេទប្រុស អាយុ ៣២ឆ្នាំ នៅបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៥.ឈ្មោះ អោក វណ្ណា ហៅមាំង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ។ ទី៦.ឈ្មោះ មឿន ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៧.ឈ្មោះទ្រី វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៨.ឈ្មោះ ហេង ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរមិនពិតប្រាកដ ។ទី៩.ឈ្មោះ ហន ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាក និងទី១០.ឈ្មោះ ចាន់ ស្រីពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
ចំណែកឯកងរាជអាវុធហត្ថផ្នែកការិយាលយ័ប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១ ឈ្មោះ ឆោម ដារា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលមួយកន្លែងនៅក្នុងភូមិកណ្តោល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទី២ឈ្មោះ សាង ស៊ីថា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំសួនឧស្សាហ៍កម្មកាណាឌីយ៉ា សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៣ឈ្មោះ ហោ ឌីណា នៅសង្កាត់ស្ទឹងមានជ័យ និងទី៤ឈ្មោះ ហុក ស៊ីថា ហៅស្រីដា ភេទស្រី អាយុ២៤ឆ្នាំ៕
មតិយោបល់