ថៃៈ តូបលក់ស្បែជើង និងសម្លៀកបំពាក់នៅក្នុងផ្សាររ៉ូក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ស្ថិតនៅជាប់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ នាវេលាម៉ោង៩ព្រឹកថ្ងៃទី៥ មករា នេះ ត្រូវបានអគ្គិភ័យកំពុងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។
បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះនៅជិតកន្លែងដែលឆេះកាលពីអំឡុងឆ្នាំ២០១៦ អស់ជាង១០០តូប ហើយផ្សាររ៉ុងក្លៀនេះភាគច្រើនសុទ្ធសឹងជាអាជីករខ្មែរ។
ក្រោយកើតហេតុរថយន្តពន្លត់បានចេញអន្តរាគមន៍បាញ់ពន្លត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៥គ្រឿង បាញ់ទឹកអស់៤គ្រឿង។ មូលហេតុអាជីវករអុចធូបសែនថ្ងៃសីល៕
https://youtu.be/MqEI7sqzRnw




មតិយោបល់