ព្រះសីហនុៈ កម្លាំងជំនាញក្រុងព្រះសីហនុបានធ្វើការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង១២កណ្តាលអធ្រាត្រថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២០ ភូមិ១ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួនមានឈ្មោះ ញ៉ែម សុផល ហៅជូរ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករស្ងោរក្តាម រស់នៅម្តុំផ្សារមាន់ ក្រុមទី៣២ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា១កញ្ចប់ និងទូរសព្ទដៃមួយគ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតានីតិវិធី៕

មតិយោបល់