ព័ត៌មានជាតិ

មនុស្ស២នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តធុនធំ

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូមិនប្រកាន់ស្តាំ ទៅបុកចំពីមុខរថយន្តធុនធំពីក្រោយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង២០និង១០នាទី ត្រង់ចំណុចក្រុម១០ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ លើកំណាត់ផ្លូវជាតិលេខ៥ (ការដ្ឋានសាងសង់) ។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើង ដោយម៉ូតូម៉ាក ហុងដាឌ្រិម C125 សេរីឆ្នាំ២០១៧ ស្លាកលេខ បាត់ដំបង 1AA-8490 បើកបរឈ្មោះ ជឿន ជា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ក្នុងទិសដៅពីកើតទៅលិចមិនប្រកាន់ស្តាំដល់ចំនុចកើតហេតុបានបុកចំពីមុខផ្នែកខាងស្តាំរថយន្តដឹកទំនិញធុនធំ ស្លាកលេខ បាត់ដំបង 3A-4102 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) ទិសដៅពីលិចទៅកើត បញ្ច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ ១.ឈ្មោះ ជឿន ជា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ (អ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ) និង២.ឈ្មោះ ណុប ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ (អ្នករួមដំណើរម៉ូតូស្លាប់នៅកន្លែង)។
តាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចអាចបញ្ជាក់បានថាករណីនេះគឺ បណ្តាលមកពីម៉ូតូបើកបរមិនប្រកាន់ស្តាំ។
បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតមធ្យោបាយបង្កទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំចំណាត់ការតាមផ្លូវច្បាប់។ ចំនែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

 

មតិយោបល់