ព័ត៌មានជាតិ

ប៉ះបន្តិចបន្ដួចសោះ! ប្រកែកគ្នាបែកផ្សែង ផ្អើលអ្នកដំណើរ និងសមត្ថកិច្ច

ភ្នំពេញៈ ស្ត្រីម្នាក់ កំពុតជិះម៉ូតូបម្រុងបត់ឆ្លងផ្លូវ ក៏​ត្រូវរថយន្តដឹកដីចង្កូតស្តាំ បុក​ បណ្ដាលឲ្យ​​ដួលរងការខូចខាតបន្តិចបន្តួច ហើយបានឈ្លោះប្រកែកគ្នាបែកផ្សែង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ​កាលពីម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ តាមផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៣៣ ស្ថិតនៅសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះបានឲ្យ​ដឹងថា រូប​គាត់បានធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម ពីកើតទៅលិច មកដល់ខាងមុខភោជនីយដ្ឋាន “ឡឺប្រេស៊ីដង់” គាត់បាន​ស៊ីញោភ្លើងសុំបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តដឹកដីបុក បណ្តាលឲ្យ​ដួលខូចខាតម៉ូតូបន្តិចបន្តួច។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ដោយ​ស្ត្រីរងគ្រោះបានស្តីឲ្យ​តៃកុងរថយន្តដឹកដីថា “ជីវិតគាត់មិនមានលក់នៅលើទីផ្សារអាចទិញបានមកវិញទេ”។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តដឹកដីបង្កហេតុម៉ាក Nissan ចង្កូតស្តាំ ស្លាកលេខ PP-0300 បើកបរពីលិចទៅកើតតាមផ្លូវកម្ពុជាក្រោមមកដល់ចំណុចកែងនឹងផ្លូវ២៣៣ ក៏បានបុកម៉ូតូហុងដា Wave ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FJ-5770។

ប្រភពបានប្រាប់ឲ្យ​ដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដោយសាររថយន្តមិនព្រមឲ្យ​ម៉ូតូបត់ឆ្លងផ្លូវ ព្រោះ​ស្ថានភាពផ្លូវចង្អៀតផង ហើយរថយន្តដឹកដីចេះតែរុលទៅមុខមិនបង្អង់ល្បឿន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយឲ្យ​ភាគីទាំងពីរសម្របសម្រួលគ្នាបញ្ចប់បញ្ហា៕

https://youtu.be/-wxfwqN4q6E

មតិយោបល់