ស៊ីរីៈ យ៉ាងហោចណាស់ភេវរករ Daesh ៣៨ នាក់ ត្រូវបានសម្លាប់ នៅភាគខាងជើងប្រទេសស៊ីរី ដោយកងកម្លាំងតួកគី ជាផ្នែកមួយនៃកិច្ចប្រតិបត្តិការ Euphrates Shield ។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។
Euphrates Shield គឺជាកិច្ចប្រតិបត្តិការដ៏មានមហិច្ឆតាខ្លាំងបំផុតនៅក្នុងជម្លោះស៊ីរី ៥ ឆ្នាំកន្លះ គាំទ្រដោយរថក្រោះ និងយន្តហោះចម្បាំងមួយគ្រឿង ព្រមទាំងកម្លាំងពិសេសដែលគាំទ្រដល់ក្រុមឧទ្ទាម។ គោលបំណង គឺត្រូវដេញពួកភេវរករចេញពីព្រំដែនរបស់ខ្លួន និងដើម្បីផ្ដល់សុវត្ថិភាពក្នុងតំបន់ សម្រាប់ជនភៀសខ្លួន។
តាមរបាយការណ៍ភ្នាក់ងារ Sputnik បានឲ្យដឹងថា មេដឹកនាំជាន់ខ្ពស់ Daesh ម្នាក់ ក៏បានស្លាប់ក្នុងចំណោមអ្នកស្លាប់ ដោយការវាយប្រហារតាមអាកាសរបស់តួកគី និងកងកម្លាំងផងដែរ។
ក្នុងនោះទ័ពតួកគី បានវាយប្រហារលើគោលដៅ Daesh ចំនួន ៧៤កន្លែង រួមទាំងតំបន់ការពារជួរមុខ និងមូលដ្ឋានទ័ព Daesh ។
សូមជំរាបថា កងទ័ពតួកគី បានចាប់ផ្តើមកិច្ចប្រតិបត្តិការ Euphrates Shield កាលពីថ្ងៃទី២៤ ខែសីហា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Daesh ដែលរស់នៅខុសច្បាប់ ក្នុងប្រទេសរុស្ស៊ី និងបណ្តាប្រទេសជាច្រើនទៀត៕

មតិយោបល់