ពោធិ៍សាត់ៈ បុរសម្នាក់ទៅផ្ទះមិត្តភក្តិនិងផឹកស៊ីស្រវឹង រួចដើរមកផ្ទះខ្លួនឯងវិញ ដល់ពាក់កណ្ដាលផ្លូវរអិលជើងធ្លាក់ចូលទឹកប្រឡាយជម្រៅជាង២ម៉ែត្រ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកជាប់ផ្លូវលំ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពមានឈ្មោះ កាន់ សុគង់ ហៅដា អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ សៅ វី អាយុ២៩ឆ្នាំ មានកូនក្នុងបន្ទុកស្រី២នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យលើសាកសពបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្រវឹងស្រាលង់ទឹកស្លាប់ប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមកគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់