ភ្នំពេញៈ មានមនុស្ស៣នាក់នៅក្នុងបន្ទប់ជាមួយគ្នា ត្រូវកំប៉ុងហ្គាសផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់ហើយម្នាក់ទៀតមិនមានរងរបួសឡើយ ខណៈដែលពួកគាត់កំពុងធ្វើម្ហូប បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅបន្ទប់ជួល១០០ បន្ទប់ខាងក្រោយផ្សារអង្គ នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ ដោយដឹងថាបន្ទប់លេខ៦ជាន់ផ្ទាល់ដីខាងលើ ដោយរស់នៅមានគ្នាចំនួន៣នាក់ ក្នុងនោះស្រ្តីម្នាក់ជាអ្នកធ្វើម្ហូប រងរបួសធ្ងន់រលាកដៃនិងឆេះសក់ផងដែរ ចំណែក២នាក់ទៀត ម្នាក់រងរបួសស្រាលហើយ ម្នាក់ទៀត ពុំមានរងរបួសឡើយ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា ខណៈដែលលឺសំឡេង ផ្ទុះកំប៉ុងហ្គាសនៅក្នុងបន្ទប់ខាងលើ ដោយផ្ទុះចំនួន២ដង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់ហើយម្នាក់ទៀតពុំមានរងរបួសឡើយ នឹងបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងររយះទ្វារបន្ទប់ នឹងឆេះរាលដាលពេញបន្ទប់ផងដែរ ។ ជនរងគ្រោះរងរបួសធ្ងន់ស្រាលទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរដោយ ដំបូងឡើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដែលនៅជិតកន្លែងកើតហេតុ ពុំហានព្យាបាល ហើយបានឲ្យជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកស្រ្តី ម្នាក់ដែលនៅក្នុងបន្ទប់ទឹក ដោយពុំមានរងរបួស ហើយមិនដឹងថា មិត្តភក្ដិរបស់ខ្លូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យណាឡើយ ដោយទូរសព្ទរបស់ជនរងគ្រោះ នៅក្នុងបន្ទប់ពុំបានយកទៅជាប់នឹងខ្លួនលុះក្រោយមក ទើបដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅ៣បានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយមិនទាន់ជនរងគ្រោះទៅមន្ទីរពេទ្យ លោក នាយប៉ុស្តិ៍ចោមចៅរង បានទៅរកមើលជនរងគ្រោះនៅ មន្ទីរពេទ្យព្រះកុសុមៈ តែរកមិនឃើញជនរងគ្រោះឡើយមិនដឹងថានៅមន្ទីរពេទ្យណាឡើយ៕
មតិយោបល់