ព័ត៌មានជាតិ

ឃាត់ខ្លួន ឌីជេ និងបក្ខពួក ដកហូតសារធាតុញៀនជិត១០គ្រាប់​

បន្ទាយមានជ័យៈ ឌីជេម្នាក់ និងបក្ខពួកស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន ក្រោយពីឆែកឆេករកឃើញសារធាតុញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងលិចសំណង់​ផ្ទះល្វែងបុរី Good Luck ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឲ្យ​ដឹងថា ក្រោយឃាត់ជនសង្ស័យ​ទាំងពីរនាក់ សមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនប្រភេទ អ៊ីចស្តាស៊ី (ថ្នាំក្រវី) ចំនួន៩គ្រាប់ ដកហូត​ទូរសព្ទដៃម៉ាក IPhone មួយគ្រឿង និងម៉ូតូ CLick មួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបាននគរបាលជំនាញ​កំពុងធ្វើការសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់