បើតាមលោក Kerry Dixon វិរបុរសរបស់ Chelsea ជឿជាក់ថានាពេលបច្ចុប្បន្ននេះនៅលីគកំពូលអង់គ្លេស មានតែខ្សែប្រយុទ្ធ Diego Costa ម្នាក់គត់ដែលល្អជាងគេបំផុតនៅលើលោកនេះ។
Costa នៅរដូវកាលនេះកំពុងតែឡើងជើងមែនទែន ដោយរកបាន១៤គ្រាប់ហើយឱ្យក្រុម Chelsea ក្នុងការបង្ហាញខ្លួន១៩ប្រកួតកន្លងមកនេះ។ ក្រុមរបស់លោក Conte មួយនេះបានឡើងដល់កំពូលតារាង ក៏មានចំណែកច្រើនពីកីឡាករសញ្ជាតិអេស្ប៉ាញម្នាក់នេះដែរ ត្បិតអីទម្រង់លេងរបស់អ្នកចាត់ការរូបនេះ ចូលចិត្តលេងប្រយុទ្ធលើខ្លាំង។

ដូច្នេះហើយបានជាលោក Dixon ដែលធ្លាប់ជាកីឡាកររបស់តោខៀវបាន១៩៣ប្រកួត ជឿជាក់ថានាពេលបច្ចុប្បន្ននេះគ្មាននរណាល្អជាងអតីតខ្សែប្រយុទ្ធរបស់ AT Madrid ខាងលើនេះទៀតទេ។ ដោយសូម្បីតែ Zlatan , Aguero ឬ Kane ក៏សមត្ថភាពនិងកម្រិតលេងមិនដល់ Costa នេះដែរ។
ត្បិតតែចាញ់ Spurs ២-០ បាត់បង់៣ពិន្ទុមែន ប៉ុន្តែក្រុមរបស់លោក Conte មួយនេះនៅស្ថិតលើកំពូលតារាងដដែល ដោយដាច់ក្រុមលេខ២ Liverpool ៥ពិន្ទុឯណោះ៕

មតិយោបល់