Post News Media ព័ត៌មានជាតិ សូមបងប្អូនប្រ...

សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!រថយន្តប៉ះគ្នា៣គ្រឿងសំណាងមួយពាន់ដង…

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបីគ្រឿង ប៉ះគ្នាបណ្ដាលឲ្យរងកាខូចខាត សំណាងមិនមានមនុស្សរងរបួស ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃ១២ ធ្នូ ឆ្នាំ ២០១៨ ត្រង់ចំណុចតាមផ្លូវមុខផ្សារពាណិជ្ជកម្ម ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តដឹកដី រថយន្តដឹកគ្រឿងចក្រ និងរថយន្តលុចស៊ីស RX300 បានប៉ះគ្នាក្នុងស្ថានភាពផ្លូវចង្អៀត។

ក្រោយកើតហេតុនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីដោះស្រាយរកខុសត្រូវជូនគូភាគីតាមនីតិវិធី៕