ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ជួញដូរ​គ្រឿងញៀននៅក្រុងបានលុង​

រតនគិរី៖ ជនសង្ស័យម្នាក់ត្រូវប៉េអឹមក្រុងបានលុងឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកនឹងជួញដូរសារធាតុញៀន កាលពីវេលាម៉ោង១១នឹង៣០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៧ នៅត្រង់ចំណុច និយាមកា ១៥១០៤-២០៦១៥ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី។

តាមកម្លាំងប៉េអឹមក្រុងបានលុងដែលចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿន យៀន ភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូរកន្តិល សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បានដកហូតវត្ថុតាងម្សៅក្រាមពណ៍ សថ្លា៤កញ្ចប់តូច ទូរសព្ទ័ដៃណូគា១គ្រឿង នឹងលុយខ្មែរ២ម៉ីនរៀល។

បច្បុប្បន្នកម្លាំងប៉ះអឹមក្រុងបានលុងកំពុងឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕

មតិយោបល់